សាច់​មាន់​ខូចគុណភាព​ជិត​មួយ​តោន ត្រូវ​នគរបាល​ឃាត់ខ្លួន តាម​ច្រក​អូរ​បី​ជាន់​

20-November-2017 | ដោយ ពលមនសិការ

បន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព​ជិត មួយ​តោន ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នៅវេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​/​សង្កាត់​ទឹកផ្លា ក្រុង​សិរីសោភ័ណ​។​

 


​លោក​វរសេនីយ៍ត្រី ម៉ី បូរ៉ាន់ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ម្ចាស់​រថយន្ត​ដែល​ដឹក​សាច់​មាន់​ខូចគុណភាព​មានឈ្មោះ ហួត សំបូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​ន​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

 


​លោក​បាន​បញ្ជាក់ថា ដោយ​មាន​ការណែនាំ​ពី​លោក សួន បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​បាន​ធ្វើ​ការស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ឃាត់​រថយន្ត​១​គ្រឿង​គឺ​ម៉ាក់​ហ៊ីយ៉ាន់ដាយ ធុន​កូរ៉េ ទម្ងន់​២​តោន​កន្លះ ដែល​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ 3A-1191 ដែល​ដឹក​សាច់មាន់​ខូច​គុណភាព​ចំនួន​១០០​ថង់ ស្មើ​ទម្ងន់​៨៥០​គីឡូក្រាម ដែល​មាន​ទ្រូង​មាន់ ភ្លៅ​មាន់ កោះ​មាន់ ថ្លើម​មាន់ ជើង​មាន់​។​

 

​លោក​វរៈសេនីយ៍ត្រី រស់ អៀម នាយរង​ការិយាល័យ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានបញ្ជាក់​ថា ក្រោយពេល​ឃាត់​រថយន្ត​ដឹក​សាច់មាន​ល្មើស​និង​ច្បាប់​ហើយ​បាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​នាំយកមក​ធ្វើការ​សាកសួរ​បាន​ឆ្លើយ​សារភាព​ថា​សាច់មាន់​ខូច​គុណភាព​នេះ​នាំចូល​ពី​ប្រទស​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ដែល​បង់​ជូន​កម្លាំង​យោធារ​ច្រករបៀង​អូរ​បី​ជាន់​១​ឡាន ៤​ម៉ឺន​រៀល ហើយ​គោលបំណង​ដឹក​ទៅ​ខេត្ត​បាត់ដំបង​ដាក់​តាម​ភោជនីយដ្ឋាន​ដែល​ស៊ីឈ្នួល​ដឹក មួយ​គីឡូក្រាម តម្លៃ​៤​បាត ស្មើ​៤,០០០​រៀល ហើយ​ពេល​ដឹក​ចេញ​តាមផ្លូវ​ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ព្រមទាំង​វត្ថុតាង​។​

 

​លោក​បាន​បញ្ជាក់ថា​៖​អ្នកពាក់ព័ន្ធ​យកទៅ​ដុត​កម្ចេចចោល​និង​រថយន្ត​ដែល​ដឹកសា​ច់​មាន់​និង​អ្នកបើកបរ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕ 


ចំនួនអ្នកទស្សនា

    20626517

  • ថ្ងៃនេះ2391
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68911
  • ខែនេះ184061
  • ឆ្នាំនេះ184061
  • សរុប20626517