បុរស​ពីរ​នាក់​ រង​របួសធ្ងន់​ ដោយ​ករណី​គោ​យន្ត​កន្ត្រៃ​ បុក​ម៉ូតូ​

21-November-2017 | ដោយ ពលមនសិការ

​ពោធិ៍សាត់​ ៖​ យ៉ាង​ហោច​ណាស់​មាន​បុរស​ពីរ​នាក់​រង​របួស​ជា​ទម្ងន់​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ គោ​យន្ត​កន្ត្រៃ​ បុក​ម៉ូតូ​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​រត​ភ្ជាប់​ពីរ​ផ្លូវជាតិ​លេខ​៥​ឆ្ពោះ​ ទៅ​កាន់​ឃុំ​កំពង់​ពោធិ៍​ ហេតុ​ការ​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ចេក​ចៅ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​២០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៧​ ។​

​ ​
​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ​ បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុ​យ​សូ​គី​ ស្មាស់​ រី​វ៉ូ​ ពណ៌​ខ្មៅ​ លា​យស​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1D-7679​ បើកបរ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​រង​របួស​ ។​
​ ​
​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពង់​ពោធិ៍​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពីរ​នាក់​ ទី​១-​ឈ្មោះ​ នៅ​ ខៃ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​កណ្តុរស​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ ទី​២-​ឈ្មោះ​ បូ​ សុ​ប៉ិន​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​មាត់ព្រៃ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ រង​របួសធ្ងន់​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ។​

​ចំពោះ​វត្ថុ​តាង​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំបង់​ពោធិ៍​ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ ៕​

ចំនួនអ្នកទស្សនា

    20626537

  • ថ្ងៃនេះ2411
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68931
  • ខែនេះ184081
  • ឆ្នាំនេះ184081
  • សរុប20626537