បើកបរ​រថយន្ត​លឿន​ពេក​គេច​ម៉ូតូ​ពីមុខ​បណ្តាល​រេ​ចង្កូត​ទៅ​បុក​បង្គោល​បំភ្លឺ​ផ្លូវ​របួសធ្ងន់​ស្រាល​ប្រុស​ ស្រី​៣​នាក់​នៅ​ក្រុង​សិរី​សោភ័ណ​

21-November-2017 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ បើកបរ​រថយន្ត​លឿន​ពេក​គេច​ម៉ូតូ​ពីមុខ​បណ្តាល​រេ​ចង្កូត​ទៅ​បុក​បង្គោល​បំភ្លឺ​ផ្លូវ​របួសធ្ងន់​ស្រាល​ប្រុស​ ស្រី​៣​នាក់​ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​គៀប​ សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរី​សោភ័ណ​។​

​ ​
​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ស្រាល​៣​នាក់​មាន​ ទី​១-​ឈ្មោះ​ សម្បត្តិ​ សា​រ៉ាត់​គ្រិះ​ស្នា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ (​អ្នកបើកបរ​)​ ទី​២-​ឈ្មោះ​ ប៉ា​ អាន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​ សិរី​ ញ៉ា​ញ់​ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជន​រង​គ្រោះ​រស់នៅ​ក្រុង​សិរី​សោភ័ណ​។​
​ ​
​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា​៖​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះ​ឈ្មោះ​ សម្បត្តិ​ សា​រ៉ាត់​គ្រឹះ​ស្នា​ បាន​បើកបរ​រថយន្ត​ធុន​កាំ​ម៉ា​រី​ឆ្លាម​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 2E-9086​ បើក​បក​ក្នុង​ទឹ​ស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​គេច​ម៉ូតូ​ដែល​បើកបរ​ខាង​មុខ​បណ្តាល​បណ្តាល​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លឺ​ង​បំភ្លឺ​ផ្លូវ​បណ្តាល​គ្រោះថ្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​។​
​ ​
​ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​ប្រាប់​ថា​៖​មូលហេតុ​គ្រោះ​ចរាចរណ៍​កើតឡើង​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​បើកបរ​លឿន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​បុក​ម​ង្គោ​ល​ភ្លឺ​បំ​ផ្លូវ​បណ្តាល​គ្រោះថ្នាក់​ធ្ងន់​ស្រាល​៣​នាក់​ហើយ​ចំណែក​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​ការ​ខូចខាត​ម​ង្គោ​ល​ភ្លើង​៕​

ចំនួនអ្នកទស្សនា

    20626407

  • ថ្ងៃនេះ2281
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68801
  • ខែនេះ183951
  • ឆ្នាំនេះ183951
  • សរុប20626407