បន្ទាយមានជ័យ ៖ រថយន្ត១គ្រឿងបើកកៀអ្នកជិះម៉ូតូបណ្តាលដួលចូលរថយន្តកិនស្លាប់ម្នាក់និងកន្លែងម្នាក់ទៀតរបួសធ្ងន់ដែលកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតមុខផ្សារទឹកផ្លា ភូមិ/សង្កាត់ទឹកផ្លាក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី ការ ហៅទី ភេទស្រី អាយុ២៣ឆ្នាំ និងជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ហូ ទី ភេទស្រី អាយុ២១ឆ្នាំ (ស្ត្រីដែលបម្រើការងារហាងម្លប់ស្បូវក្រុងសិរីសោភ័ណ) ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតខេត្តបាត់ដំបង។
អ្នកឃើញហេតុការបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្ត១គ្រឿងម៉ាក់ហ៊ីយ៉ានដាយកូរ៉េដែលពាក់ស្លាក់លេខភ្នំពេញ 3D-6125 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើកបររថយន្តក្នុងល្បឿនលឿនក្នុងទឹសដៅពីលិចទៅកើតហើយបានគៀជនរងគ្រោះដែលជិះម៉ូតូម៉ាក់ហុងដាពាក់ស្លាក់ភ្នំពេញ1CY-2112 ឌុបគ្នាជិះឌុបគ្នាស្របទឹសទឹសជាមួយរថយន្តបានកៀដួលចូលរថយន្តកិនស្លាប់ម្នាក់និងកន្លែងឈ្មោះ ស្រី ការហៅទី និងឈ្មោះ ហូ ទី បណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចុះទៅពិនិត្យវាស់វែងឃើញថា៖គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងបណ្តាលមកពីរថយន្តបើកក្នុងល្បឿនលឿនទៅកៀអ្នកជិះម៉ូតូបណ្តាលដួលកិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ចំណែកអ្នកបើកបរត្រូវបានរត់គេចខ្លួន ៕