បន្ទាយមានជ័យ ៖ ប្រទេសស៊ុយអែតបានជួយកសាងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យត្រូវបានដាក់សម្ពោធអោយដំណើរការនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតភូមិភ្នំបាក់ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះទីភ្នាក់ងារជាតិមុខរបរនិងការងារ(ទ.ជ.ម.ក) ក្រោមកិច្ចសហការនិងផ្តល់ជំនួយបច្ចេកទេសពីទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈប្រទេសស៊ុយអែតបានសម្រេចបង្កើតឡើងនូវមជ្ឈមណ្ឌលការងារ (ម.ក) ខេត្តមន្ទាយមានជ័យនិងបានដាក់អោយដំណើរការសាកល្បងអស់រយៈពេល០៦ខែ។
Mr.Lars Akesvensson នាយកគម្រោងSIDAបានមានប្រសាសន៍ថា៖ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈប្រទេសស៊ុយអែតបានសម្រេចបង្កើតឡើងនូវមជ្ឈមណ្ឌលការងារ(ម.ក) ខេត្តមន្ទាយមានជ័យលើកស្ទួយវិស័យការងារជូនប្រជាពលរដ្ឋកម្ពុជាជាពិសេសប្រជាពលរដ្ឋដែលជាប់ជាយដែនដើម្បីអោយមានចំណេះដឹងយកទៅអនុវត្តការងារតាមជំនាញនិងសម្រាប់គ្រួសារ។
លោកមណ្ដិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលបានមានប្រសាសន៍ថា៖ពិធីសម្ពោធដាក់អោយដំណើរការមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖នេះការិយាល័យជួរមុខដែលមានភារកិច្ចបម្រើសេវាការងារដោយផ្ទាល់តម្លាភាពនិងមិនយកកម្រៃជូននិយោជកអ្នកស្វែងរកការងារធ្វើនិងផ្តល់ការអប់រំនិងបណ្តុះបណ្តុលតាមរយៈសេវាចុះឈ្មោះ ផ្គូផ្គង់ជ្រើសរើស និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅអោយនិយោជកដែលមានតម្រូវការកម្លាំងពលកម្ម។
ក្នុងវស័យដែលកំពុងតម្រូវការកម្លាំងពលកម្មខ្ពស់នាបច្ចុប្បន្នដូចជាវិស័យកម្ម វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងកម្សាន្ត កាស៊ីណូទាំងនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕