ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៣០នាទី មានករណីមនុស្សស្លាប់ (ឆក់ចរន្តអគ្គីសនី) នៅចំនុចដេប៉ូបូបខ្សាច់ ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សំ ភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុងការដ្ឋាន ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ស្លាកស្នាមបន្សល់ទុកៈ ហើមជាំរលាត់ចុងភ្នែកខាងឆ្វេងមួយកន្លែង, ស្នាមឆេះខ្លោចថ្ពាល់ខាងឆ្វេងមួយកន្លែង ខ្លោចទ្រុតក៏ដៃស្ដាំ១កន្លែង ខ្លោចជង្គងស្ដាំ១កន្លែង ខ្លោចស្មងជើង១កន្លែង និងខ្លោចក៏ជើងឆ្វេង១កន្លែង។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតុហេតុ ជនរងគ្រោះឈ្មោះ សំ ភាព បានអង្គុយហូបបាយល្ងាចជុំគ្នា រួចក៏ចូលសំរាក នៅកន្លែងកើតហេតុខាងលើ ។ លុះព្រឹកឡើងឈ្មោះ កប់ ភ្ងាក់ឡើងដើរទៅមើលឡានក្នុងការដ្ឋាន ស្រាប់តែឃើញសពជនរងគ្រោះឆក់ចរន្តអគ្គីសនីដេកស្លាប់នៅលើដីតែម្ដង។
ឆ្លងតាមការត្រួតពិនិត្យរបស់កម្លាំងជំនាញ និងធ្វើកោសល្យវិច្ច័យ សពជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន។ បច្ចុប្បន្នពសជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕