ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុច ផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹថាជនសង្ស័យទី១-ឈ្មោះ សុន ផាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវលំ ភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ សៀង ផាន់នីត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារព្រហ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សម្ភារៈចាប់យកៈ ក្រាមសថ្លាមានតម្រុយគ្រឿងញៀនមួយកញ្ចប់ថង់ធំ, ទូរស័ព្ទដៃម៉ាកសាំស៊ុង ពណ៌ខ្មៅ ចំនួនមួយគ្រឿង, ម៉ូតូម៉ាកkavasaki Z250 សេរី២០១៥ ពណ៌ស បិតស្កុតក្រហម លេខតួ១០៦១០ និងម៉ាស៊ីន៥១២២៥ គ្មានស្លាកលេខមួយគ្រឿង, ស្រោមសំបុត្រពណស មួយ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការល្បាតក្នុងមូលដ្ឋាន លុះដល់ចំនុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកKavasaki Z250 សេរី២០១៥ ពណសបិតស្កុតក្រហម លេខតួ១០៦១០ និងម៉ាស៊ីន៥១២២៥ គ្មានស្លាកលេខ មួយគ្រឿង ពីកើតទៅលិច ដោយមានការសង្ស័យកម្លាំងយើងក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាមានតម្រុយគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំ ដែលជនសង្ស័យឈ្មោះ សុន ផាន់នី លាក់ទុកនៅក្នុងហៅខោមុខខាងឆ្វេង ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាក់ការតាមនិតិវិធីច្បាប់ ៕