ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​

22-November-2017 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ ជនសង្ស័យ​១១​នាក់​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នៅ​ចំនុច​បន្ទប់​ជួល​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ស​ថា​ជនសង្ស័យ​១១​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មានៈ​ ទី​១-​ឈ្មោះ​ រាំ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ ខេត្តសៀមរាប​ រក្សា​ទុក​និង​ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​២-​ឈ្មោះ​ ហៀ​ង​ វ៉ា​ន់​ថៃ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៣-​ឈ្មោះ​ ឡាយ​ លិ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៤-​ឈ្មោះ​ សួន​ ប៊ុ​ន​ហេង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៥-​ឈ្មោះ​ ចឺ​ប​ សំបូរ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឃុន​រាម​ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៦-​ឈ្មោះ​ សិទ្ធ​ ណា​ក់​ ភេទ​ប្រុ​ ស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ឃុន​រាម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ ញៀន​ក្នុង​ខ្លួន​,​ ទី​៧-​ឈ្មោះ​ អ៊ុ​ន​ សុ​ខេ​ង​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ សំរួល​ មាន​សារធាតុ​ ញៀន​ក្នុង​ខ្លួន​,​ ទី​៨-​ឈ្មោះ​ ជា​ សូ​រី​នី​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ ទី​៩-​ឈ្មោះ​ បេង​ ធា​រី​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ សំរួល​ មាន​សារធាតុ​ ញៀន​ក្នុង​ខ្លួន​,​ ទី​១០-​ ឈ្មោះ​ សៀន​ អឿ​ម​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ និង​ទី​១១-​ឈ្មោះ​ សែ​ម​ សាវ​រី​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ក្រួស​ សង្កាត់​ស្វ​យ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​វត្ថុ​តាង​ដកហូតៈ​ មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​មួយ​កញ្ចប់​ ស្មើនឹង​ ទំងន់​០,៥​ក្រាម​ ទាំង​សំបក​,​ ទូរស័ព្ទ​ដៃ​ ១០​គ្រឿង​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ដាវ​ចំនួន​ ២​ដើម​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20627537

  • ថ្ងៃនេះ3411
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69931
  • ខែនេះ185081
  • ឆ្នាំនេះ185081
  • សរុប20627537