ព្រៃវែង ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤៥នាទី នៅចំណុចលើស្ពានតាយឹងខាងជើង ភូមិខ្នារ ឃុំព្រៃទឹង មានកើតករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរ៉ឺម៉កដឹកសាំងនឹងម៉ូតូម៉ាក សេ125 ផលិតឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កហេតុរ៉ឺម៉កដឹកសាំង បើកបដោយ ឈ្មោះ ហួត វាន់នី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង បានបើកមកពីទិសខាងជើងទៅទិសខាងត្បូងពេលមកដល់លើស្ពានក៏គៀនិងម៉ូតូរបស់ ឈ្មោះ ភាក់ ចាន់ណេត ភេទប្រុស អាយុ១៥ឆ្នាំ (ជាអ្នកបើកបរ) ហើយឈ្មោះ ហ៊ាប ស៊ីណា ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកជិះពីក្រោយអ្នកពីរមានទីលំនៅភូមិព្រៃទឹងឃុំព្រៃទឹង។ បណ្តាលអោយ ឈ្មោះ ហ៊ាប ស៊ីណា របួសចំស្មងជើងខាងស្តាំ ៕