តាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តក្នុងការបង្ក្រាបបទល្មើសឲ្យភ្លៀងរលឹមរួច។
លោកវរសនីយ៍ទោ ឌុក ធីយ៉ា អធិការបានឲ្យដឹងថាៈ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបានស្រុកត្រាំកក់ ទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថាៈ មានករណីប្រើប្រាស់គ្រឿងញៀននៅចំណុចកុងស៊ីកាប់ជ្រូក ស្ថិតនៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកអធិការបានដឹកនាំកម្លាំជំនាញអធិការដ្ឋានស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការបង្ក្រាបមុខសញ្ញាប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់រួមមាន ទី១-ឈ្មោះ លី វាសនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ, ទី២-ឈ្មោះ ម៉ន មករា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ, និងទី៣-ឈ្មោះ ឈឹម នឿន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកអធិការបន្តថាៈ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចយើងដកហូតវត្ថុតាងដូចជាៈ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច, ម៉ូតូ០១គឿង ម៉ាកហុងដា C125 សេរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាក់លេខ តាកែវ 1J-9792 ទូរស័ព្ទដៃ០១គ្រឿង ប្រាក់រៀល ១២៥០០៛។
បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្ត ៕