ភ្នំពេញ ៖ ជនជាតិវៀតណាម ៨នាក់ ដែលគ្មានលិខិតឆ្លងដែន ត្រូវបាននគរបាលឃាត់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី។
វរសេនីយន៍ទោ ជា ចិត្រា ជានាយការិយាល័យបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនបរទេស ជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំង ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅជនជាតិវៀតណាមដែលគ្មានលិខិតទាំង ៨នាក់ ខាងលើទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕