ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលូកហោប៉ៅ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី ត្រង់ចំណុចក្នុងផ្សាទួលលង្កែក្រុមទី១ ផ្លូវលេខ៩០០ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។
លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឈ្មោះ បាន ស្រីណែត ភេទស្រី អាយុ៤៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួលកក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលាង្កែទី១ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មាស គឹមអេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខខ០៧៥ ផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនគ្រោះកំពុងឈរទិញខោអាវនៅក្នុងផ្សារទួលសង្កែហើយជនសង្ស័យបានធ្វើសកម្មភាពលូកហោប៉ៅខោយកប្រាក់ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោរ បានជួបសមត្ចកិច្ចយើងដែលកំពង់ធ្វើការល្បាតនៅក្បែរនោះ ក៏បានជួយអន្តរាគមន៍ឈានទៅឃាត់ខ្លួនជនសង្ស័យបាតែម្តង។ សម្ភារៈដកហូតៈ ប្រាក់ចំនួន ៧០ដុល្លារនិងបានធ្វើការប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នកម្លាំងជំនាញកំពុង សាកសួរយកចម្លើយ និងកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធី ៕