អំឡុង​ខែតុលា​ ឆ្នាំ​២០១៧​អ្នកដំណើរ​ដែល​ចេញចូល​កម្ពុជា​ ថៃ​តាម​ច្រក​ទ្វា​អន្តជាតិ​និង​ច្រក​ទ្វារ​តំបន់​មាន​ចំនួន​៧១៧,៣៩២​នាក់​

23-November-2017 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ អំឡុង​ខែតុលា​ ឆ្នាំ​២០១៧​ អ្នកដំណើរ​ដែល​ចេញចូល​កម្ពុជា​-​ថៃ​តាម​ច្រក​ទ្វា​អន្តជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ​និង​ច្រក​តំបន់​បឹង​ត្រកួន​ មាន​សរុប​ចំនួន​៧១៧,៣៩២​នាក់​។​

​ ​
​ដោយ​យោង​តាម​ទូរលេខ​ប្រចាំ​ខែតុលា​ ឆ្នាំ​២០១៧​ របស់​គណៈកម្មាធិការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​អ្នកដំណើរ​ចេញ​-​ចូល​កម្ពុជា​-​ថៃ​មាន​ចំនួន​ ៦៩២,៦១៦​នាក់​ ស្រី​៣៤៨,៣២៦​នាក់​ និង​ប្រុស​ ៣៤៤,២៩០​នាក់​ ក្នុង​នោះ​មាន​សញ្ញា​តិ​ខ្មែរ​ចំនួន​ ៦០២,០២៨​នាក់​ ស្រី​៣០៤,៣៧៣​នាក់​ មាន​សញ្ញា​តិ​បរទេស​ចំនួន​៩០,៥៨៨​នាក់​ ស្រី​៤៣,៩៥៨​នាក់​ ភ្ញៀវ​បរទេស​ទេសចរ​ចំនួន​៧៧,៣៣៨​នាក់​។​
​ ​


​មាន​ពលករ​ចេញ​-​ចូល​ទៅ​ធ្វើការ​នៅ​បរទេស​មាន​ចំនួន​១២,២៩១​នាក់​ តាម​រយៈ​៣៦​ក្រុមហ៊ុន​ និង​ពលរដ្ឋ​ថៃ​ចូល​មក​លេង​កាស៊ីណូ​មាន​ចំនួន​៣៦,៥៧២​នាក់​ ស្រី​២១,០០២​នាក់​ និង​ថៃ​ចេញ​មាន​ចំនួន​៣៦,៣៣២​នាក់​ ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​មាន​៨៦​លើក​ ស្មើរ​ ៣,៥៣៨​នាក់​ ស្រី​១,១៥៧​នាក់​ មាន​កុមារ​៣៨៧​នាក់​។​


​ ​
​ដោយឡែក​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ​ស្រុក​ម៉ា​ឡៃ​អ្នកដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​ កម្ពុជា​-​ថៃ​ មាន​ចំនួន​២២,០៥៥​នាក់​ ស្រី​១៣,០៧៧​នាក់​ កុមារ​៨៤៩​នាក់​ ក្នុង​នោះ​មាន​សញ្ញា​តិ​ខ្មែរ​ចំនួន​២១,៤៤៩​នាក់​ស្រី​១២,៨៤៧​នាក់​ សញ្ញា​ត​បរទេស​មាន​ថៃ​ចំនួន​ ៦០៦​នាក់​ ស្រី​២៣០​នាក់​ និង​មធ្យោបាយ​ចេញ​-​ចូល​ ចំនួន​៣២៣​គ្រឿង​ និង​មនុស្ស​១,៤២៥​នាក់​ ស្រី​៧៧៣​នាក់​។​

 

​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ស្រុក​ថ្មពួក​អ្នកដំណើរ​ចេញ​-​ចូល​ កម្ពុជា​-​ថៃ​មាន​ចំនួន​២-៧២១​នាក់​ កុមារ​១៦៥​នាក់​ ប្រជាពលរដ្ឋ​ថៃ​ចូល​មក​កម្ពុជា​ចំនួន​ ១,១០១​នាក់​ ស្រី​២០១​នាក់​ កុមារ​១១​នាក់​ ៕​ 

ចំនួនអ្នកទស្សនា

    20627007

  • ថ្ងៃនេះ2881
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69401
  • ខែនេះ184551
  • ឆ្នាំនេះ184551
  • សរុប20627007