ថ្នាំ​ញៀន​ជាង​១០​លាន​គ្រាប់​ ត្រូវ​តម្រួត​ថៃ​បង្ក្រាប​បាន​នៅ​ខេត្ត​ ​សមុទ្រ​ប្រា​កាន​

23-November-2017 | ដោយ ពលមនសិការ

ប្រទេស​ថៃ​ ៖​ មេ​ក្លោ​ង​ជួញដូរ​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ ប្រចាំ​ខេត្ត​សមុទ្រ​ប្រា​កាន​ ប្រទេស​ថៃ​ត្រូវ​កម្លាំង​តម្រួត​ធ្វើការ​ស្រាវជ្រាវ​និង​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ រួម​ជាមួយនឹង​វត្ថុ​តាង​ដ៏​ច្រើន​មហិមា​គឺ​ថ្នាំ​ញៀន​ប្រមាណ​ ជាង​១០​លាន​គ្រាប់​ ខណៈ​ដែល​មុខសញ្ញា​នេះ​បាន​បង្ហាញខ្លួន​នៅ​កន្លែង​លាក់​ថ្នាំ​ញៀន​។​

 

​យោង​តាម​របាយការណ៍​របស់​ភាគី​ថៃ​ដែល​យើង​ទទួល​បាន​គឺ​ កន្លង​មក​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់​រួច​មក​ សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាម​ប្រមាញ់​និង​ឃ្លាំចាំ​ពិនិត្យ​មើល​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​ធំ​ម្នាក់​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។​

 

​ទីបំផុត​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀល​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ មុខសញ្ញា​បាន​បង្ហាញខ្លួន​នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​ ៣៣/៤៣៣​ ក្នុង​ឃុំ​បាង​កែវ​ ស្រុក​បាង​ភ្លី​ ខេត្ត​សមុទ្រ​ប្រា​កាន​ប្រទេស​ថៃ​ ទើប​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​ ព្រមទាំង​បាន​
​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​មានឈ្មោះ​ ផុង​ សៈ​កន​ ឬ​ ឈ្មោះ​ បម​ ប្រាក់​វ៉​ន​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ ដែល​ជា​មុខសញ្ញា​វ័យក្មេង​ ។​

 

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​លំនៅ​ដ្ឋា​ន​ និង​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ ចំនួន​ ១០​ ៣១០​ ០០០​ គ្រាប់​ ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​ក្នុងផ្ទះ​របស់​គេ​ផ្ទាល់​ដោយ​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​ បាន​ប្រគល់​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​អោយ​អង្គភាព​ជំនាញ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕​


ចំនួនអ្នកទស្សនា

    20627287

  • ថ្ងៃនេះ3161
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69681
  • ខែនេះ184831
  • ឆ្នាំនេះ184831
  • សរុប20627287