ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១០នាទ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងកន្លែងលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី) មួយកន្លែង ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនថា ម្ចាស់ទីតាំងមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមានៈ ទូរហ្គេមបាញ់ត្រីចំនួនមួយទូរ, កៅអីដែកចំនួន៣, ដបសម្រាប់ជក់គ្រឿងញៀនមួយ, សៀវភៅសរសេរ២ក្បាល, ប៊ិចពណ៌ខៀវមួយដើម។
សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យជាអ្នកមកលេងហ្គេមបាញ់ត្រីចំនួន ៣នាក់ រួមមានទី១-ឈ្មោះ ឡុង វាសនា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវបេតុង ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ នួន ប៊ុនសាន្ត ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់ផ្ទះជួល ផ្លូវំ ភូមិ ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, និងទី៣-ឈ្មោះ ធូ សេរីរ័ត្ន ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវំ ភូមិ ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៣នាក់ (ខាងលើ) សមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ ដោយបានការឯកភាពពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។ ចំណែវត្ថុតាងដកហូតបាន យកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី ៕