តាកែវ ៖ លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថាៈ ក្រោយពីទទួលព័ត៌មានភ្លាមថាមានករណីប្រើអំពើហិង្សាមួយបានកើតឡើង លោកអធិការបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា បានចុះដល់កន្លែងកើតហេតុភ្លាមរួចធ្វើការឃាត់ខ្លួនជនសង្ស័យបានមួយនាក់ ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោកអធិការបញ្ជាក់ថាៈ ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង៤៥នាទី នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដែល បង្កឡើងដោយជនសង្ស័យឈ្មោះ កែវ ថេងឡា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបូរ ឃុំតាំយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និង បក្សពួករបស់ជនសង្ស័យមួយចំនួនទៀត ដែលបានកាប់មកលើជនរងគ្រោះឈ្មោះ ហេង សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវចំកន្ទូលក្បាលប្រហែ០៨សង្ទីរម៉ែត្រ។ដោយមុនពេលកើតហេតុជនសង្ស័យខឹងនិង ជនរងគ្រោះដែលបានយកនំប៉័ងមកគុបលើមិត្តភក្តិរបស់ខ្លួនស្របពេលនោះក៏ធ្វើសកម្មភាពភ្លាម ។
លោកអធិការបន្តទៀតថាៈ ក្នុងកិច្ចប្រតិបត្តិបង្ក្រាបនេះជំនាញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងមាន ម៉ូតូម៉ាកសង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF-0291 (បក្សពួករបស់ជនសង្ស័យបានរត់គេចខ្លួនបាត់)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងស្វែករកចាប់ខ្លួនបក្សពួកយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕