ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការខណ្ឌឫស្សីកែវបង្ក្រាប់ជាក់ស្តែងពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦និង៥០នាទី នៅចំណុចផ្ទះលេខ1986 ក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត វ៉ាន់ សារី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ យ៉ូប ខ ភេទ ស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ គ្មាន ភមិ ចាមក្រោម ឃុំ ព្រែកក្តី ស្រុក កោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួន។
លោកអធិការបន្តថាមុនពេលកើតហេតុជនរងគ្រោះបានដឹកកូនទៅសាលារៀនដោយចំហរទ្វារផ្ទះទុកអោយប្តីនៅចាំផ្ទះពេលនោះប្តីរបស់ជនរងគ្រោះក៏ចូលក្នុងបន្ទប់ស្រាប់តែជនសង្ស័យបានចូលលួចយកទូរស័ព្ទដៃទាំង ៣គ្រឿង ដែលដាក់លើតុរួចក៏ដើរចេញពីក្នុងផ្ទះ ជួនប្រពន្ធត្រទ្បប់មកពីដឹកកូនវិញក៏មានការសង្ស័យសួរប្តីតើមានបាត់អ្វីអត់ស្រាប់តែប្តីមើលលើតុបាត់ទូរស័ព្ទដៃចំនួន ៣គ្រឿងក៏មានកាផ្អើលឆោទ្បោ ភ្លាមៗនោះកម្លាំងល្បាតខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះអន្តរាគមន៍ឈានដល់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ សម្ភារៈដកហូតៈ ទូរស័ព្ទដៃ ៣គ្រឿង ម៉ាកអាយហ្វូន ៦ម៉ាក, ម៉ាក អាយហ្វូន 7 និង ម៉ាកហូវ៉ាយ) ។ ប្រគល់ជូនឲ្យទៅម្ចាស់វិញ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕