ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ស្លាប់​នៅ​ក្នុង​កាស៊ីណូ​ក្រោ​ន​ បណ្តាល​មក​ពី​មាន​ជំងឺ​

25-November-2017 | ដោយ ពលមនសិការ

ស្វាយ​រៀង​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៦​និង​៣០​នា​ទ​ សមត្ថកិច្ច​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា​នៅ​ចំណុច​ កាស៊ីណូ​ក្រោ​ន​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ មាន​ករណី​មនុស្ស​ស្លាប់​ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច​លោក​វរសេនីយ៍ទោ​ កែវ​ គង់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ គង់​ ច័ន្ទ​ខេ​ម​រិ​ទ្ធ​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​

​លោក​វរសេនីយ៍ទោ​ កែវ​ គង់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ ឈ្មោះ​ អា​ឡិច​ សាន់​ឌី​ អិស​ស្កា​ដា​ (ALEXSANDER​ ISKANDAR)​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ មុខរបរ​បុ​គ្គ​កាស៊ីណូ​ (​ផ្នែក​អន​ឡាញ​)​ មាន​ទីលំនៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាន់​លិខិតឆ្លងដែន​លេខ​ x324198​ ប្រើ​ទិ​ដ្ឋ​ការ​ប្រភេទ​ E​ បាន​ស្លាប់​នៅ​លើ​រថយន្ត​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទី​ពេទ្យ​។​

​ក្រោយ​ពី​គណៈកម្មាធិការ​កោសល្យ​វិ​ច្ច័​យ​បាន​ធ្វើការ​ពិនិត្យ​លើ​សាកសព​រួច​បាន​បញ្ជាក់​អោយ​ឃើញ​ថា​សាកសព​ស្លាប់​ដោយ​ជំងឺ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​យក​មក​តម្កល់​នៅ​វត្ត​ពោធិ​ថ្មី​(​ហៅ​វត្ត​បា​វិត​)​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ប្រទេស​របស់​ខ្លួន​ ៕

ចំនួនអ្នកទស្សនា

    20626927

  • ថ្ងៃនេះ2801
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69321
  • ខែនេះ184471
  • ឆ្នាំនេះ184471
  • សរុប20626927