ព្រះសីហនុ ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ត្រូវបានរថយន្តមួយគ្រឿងបុកស្លាប់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ៅង២និង៤០នាទី ទាបភ្លឺ លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ជិតកែងព្រះវិស្ណុ វេទិកា7មករា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលមានទិសដៅពីកែងរ៉ា ឆ្ពោះទៅ វិថីឯករាជ្យ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ មួយគ្រឿងម៉ាក SIRIUS ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ជនជាតិ ចិន តៃវ៉ាន់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ដែលមានទិសដៅផ្ទុយគ្នា។ ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមស្រាវជ្រាវរក។
ថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ ជនជាតិ ចិន តៃវ៉ាន់ បច្ចុប្បន្នសមត្ថកិច្ចជំនាញសហការជាមួយ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីត្រួតពិនិត្យសាកសពជនរងគ្រោះ។ ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕