មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់​ត្រូវបាន​នគរបាល​បង្ក្រាប​

27-November-2017 | ដោយ ពលមនសិការ

​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​កម្លាំង​ជំនាញ បាន​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ២​ករណី​។​

ករណី​ទី​១៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ កម្លាំង​ជំនាញ​ឃាត់ខ្លួន ជនសង្ស័យ​មួយ​នាក់​ឈ្មោះ សឹង គឹម​សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ដកហូត​បាន​វត្ថុតាងៈ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៣​កញ្ចប់ (២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ) ។​

​ករណី​ទី​២៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ២២​និង​៣០​នាទី នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​នាក់ ឈ្មោះ ស៊ីវ ចន្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​មួយគ្រឿង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ចំនួនអ្នកទស្សនា

    20628317

  • ថ្ងៃនេះ4191
  • ម្សិលមិញ10851
  • សប្តាហ៍នេះ70711
  • ខែនេះ185861
  • ឆ្នាំនេះ185861
  • សរុប20628317