តាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសឲ្យដូចភ្លៀងរលឹមរួច។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការបានឲ្យដឹងថាៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង០២នាទី មានប្រជាពលរដ្ឋឈ្មោះ លិន ដុស ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ បានមករាយការណ៏ជូន សមត្ថកិច្ចថាៈ ដោយមានសង្ស័យទៅលើការបូបស្ពាយពណ៌ផ្កាឈូកមួយទុកចោលនៅចំណុចខាងក្រោយភូមិទូលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
លោកអធិការបានបន្តថាៈ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានដឹកនាំជំនាញ សហការជាមួយនាយប៉ុស្តិ៍សោមដឹកនាំកម្លាំងចុះទៅពិនិត្យឃើញថា ក្នុងកាបូបនោះមានកញ្ឆាក្រៀមនូវក្នុងនោះចំនួនមួយស្បោងខ្មៅមប្រុងយកទៅឆ្លងដែនចូលទៅប្រទេសវៀតណាម ហើយជំនាញក៏រៀបចំផែនការពួនស្ទាក់ចាំឃ្លាំមើល។
លោកអធិការបញ្ជាក់ថាៈ លុះដល់ម៉ោង១៩ និង៣០នាទី ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ ម៉ាកវេវ(ស្វិត) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 67.H96172 សំដៅមកកន្លែងលាក់ទុកកញ្ឆាក្រៀមខណៈពេលនោះសមត្ថិកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនដើម្បីធ្វើការសារសួរភ្លាមៗដែលមានទី១-ឈ្មោះ ហ្វាង ង៉ុកយ៉ាវ ភេទប្រុស អាយុ២២ឆ្នាំ (ជនជាតិវៀតណាម) ទីលំនៅភូមិអាងថាន់ ឃុំលេទ្រី ស្រុកទ្រីទង ខេត្តអាងយ៉ាង និងទី២-ឈ្មោះ ឡេ ចុងដា ភេទប្រុស អាយុ១៧ឆ្នាំ (ជនជាតិវៀតណាម ) ទីលំនៅភូមិ ឃុំជាមួយគ្នា ក្នុងពេលសាកសួរជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា កញ្ឆាក្រៀមនេះគឺរូបគេទិញក្នុងគោលបំណងយកឆ្លងដែនទៅប្រទេសវៀតណាមប្រាកដមែន។
លោកអធិការបន្ថែមទៀតថាៈ ក្នុងពេលប្រត្តិបត្តិការណ៍បង្ក្រាបជំនាញដកហូតវត្ថុតាងរួមមានៈ ម៉ូតូមួយគ្រឿង កញ្ឆាក្រៀមចំនួន២គីឡូក្រាម ទូរស័ព្ទដៃម៉ាក Masstel មួយគ្រឿង។
បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿងបញ្ជួនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕