បន្ទាយមានជ័យ ៖ កម្លាំងយោធាហ្វឹកហ្វឺនបាញ់គ្រាប់ពិតត្រូវបង្កើនសមត្ថភាពការពារបូរណៈភាពទឹកនិងសង្គមអោយមានសុខសន្តិភាពដែលលើកឡើងបិតវគ្គនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំកងវ៉ា ស្ថិតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ឆើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នវរៈសេនាតូចថ្មើរជើងលេខ៥០៥ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យគឺសុំកោតសសើរចំពោះកងកម្លាំងយោធាដែលបានខឹតខំប្រឹងប្រែងបង្កើនសមត្ថភាពយល់ដឹង អត្តចរិកថ្លៃថ្នូរសីលធម៌ប្រកាន់ភ្ជាប់នូវវិន័យរបស់កងយោធពលខេមរភូមិន្ទយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួនគោរពរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំនិងច្បាប់នានា។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការតំបន់១ ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នវរៈសេនាតូចថ្មើជើងលេខ៥០៥ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យដែលត្រូវបានបិទនាពេលនេះមានកម្លាំងចំនួន១០០នាក់ បានហ្វឹកហ្វឺនចាប់ពីថ្ងៃទី០២ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកបានបញ្ជាក់ថា៖ការហ្វឹកហ្វឺនមាន អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង លំហាត់របៀប ឋានលេខា បញ្ចេកទេសអាវុធ របៀបសង្គ្រោះបន្ទាន់ និងបាញ់គ្រាប់ពិតដែលមាន ៣កាវិការចំងាយ១០០ម៉ែត្រ មានកាយវិការបាញ់ដេក៣គ្រាប់ កាយវិការបាញ់លូតជង្គង់៣គ្រាប់ កាយវិការបាញ់ឈ៣គ្រាប់ឃើញថាហ្វឹកហ្វឺនទាំង៧ចំណុចគឺទទួលលទ្ធផលល្អប្រសើរចំពោះការខឹតខំប្រឹងប្រែង។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី បានណែនាំដល់កម្លាំងយោធាវរសេនាតូចថ្មើជើងលេខ៥០៥ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យក្រោយពេលទទួលការហ្វឹកហ្វឺនជំនាញគឺត្រូវខិតប្រឹងប្រែងដើម្បីការពារបូរណៈភាពទឹកដីនិងការពារជូនប្រជាពលរដ្ឋនិងប្រទេសជាតិអោយមានសុខសន្តិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕