បន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីភូមិបីប្លុកB.E.Dកើតឡើងជាច្រើនឆ្នាំមកហើយដោះស្រាយមិនចេញ ម្តងខេត្តសុំថាចេះយកយល់គ្នាទៅវិញទៅមករឿងនេះនិងចប់បានដែលលើកឡើងកិច្ចប្រជុំដោះស្រាយទំនាស់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំតំណាងប្រជាពលរដ្ឋនៅប្លុកB.E.Dដែលមានទំនាស់ប្រាប់ថា ជាការពិតដីនៅចំណុចនេះគឺប្រជាពលរដ្ឋខ្លះចូលមករស់នៅក្រោយឆ្នាំ១៩៧៩ និងមុនឆ្នាំ២០០៣ (កាន់កាប់ជាក់ស្តែងមានចំនួន២៦ក្បាលដី)។
ប្រជាពលរដ្ឋបានទិញមុនឆ្នាំ២០១៥ មានចំនួន ០៦ក្បាលដី និងប្រជាពលរដ្ឋមានបង្កាន់ដៃបែងចែក(ពុំមានឈ្មោះក្នុងបញ្ជីឧបសម្ព័ន្ធនិងពុំមានដីកាន់កាប់ជាក់ស្តែងមានចំនួន៣ក្បាលដីនិងប្រជាពលរដ្ឋមានដីមានផ្ទះឈ្មោះក្នុងបញ្ជី២ក្បាលដីនិងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីតែពុំមានបង្កានដៃបែងចែកត្រូវបានផ្តល់ជូន ២ក្បាលដីពុំព្រមទទួលយកទីតាំងថ្មី ចំនួនផ្ទះជាក់ស្តែងប្លុកBមានចំនួន៥៣ខ្នងខាងមុខ២៣ខ្នង។ប្រជាពលរដ្ឋសំអោយដោះស្រាយទំនាស់អោយបានឆាប់ទទួលដោយភាពយុត្តិធម៌។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ទំនាសដីធ្លីភូមិបីប្លុកB.E.Dកើតឡើងជាច្រើនឆ្នាំមកហើយដែលដោះមិនចេញសោះទុកអូសបន្លាយរយៈពេលយូរធ្វើអោយប៉ះពាល់ជីវភាពបងប្អូនប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ខេត្ត។
លោកបានបញ្ជាក់ថា៖ទំនាស់ដែលដោះស្រាយមិនចេញទុកយូរនោះគឺបណ្តាលមកពីការមិនចុះសម្រុងគ្នានិងមិនអនុគ្រោះអោយគ្នាទើបបណ្តាលអោយទុកពេលដោះស្រាយមិនចេញ។ ដើម្បីរកដំណោះស្រាយបានឆាប់មិនអោយជាប់គាំងគឺត្រូវចេះអនុគ្រោះនិងយកយល់គ្នាទើបភាពយុត្តិធម៌មានហើយដោះស្រាយបានឆាប់ចប់ទទួលបានជោគជ័យទាំងអស់គ្នា ៕