បណ្តុះ​បណ្តាល​ធនធានមនុស្ស​ជា​គោល​ការ​គុណភាព​ជា​ចម្បង​ដើម្បី​តម្រូវការ​ទីផ្សារ​ការងារ​របស់​និស្សិត​

27-November-2017 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​គោល​ការ​គុណភាព​ជា​ចម្បង​ដើម្បី​តម្រូវការ​ទីផ្សារ​ការងារ​របស់​និស្សិត​អភិបាលរង​ខេត្ត​លើក​ឡើង​បើក​បវេសនកាល​សិក្សា​ឆ្នាំ​២០១៧-២០១៨​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​សាកល​វិទ្យា​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​។​

លោក​ ណ​ង​ ថា​ សាកល​វិទ្យា​ធិ​ការ​រង​និង​ជា​នាយក​សាខា​សាកល​វិទ្យា​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ សាខា​សាកល​វិទ្យា​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​មាន​អគារសិក្សា​ផ្ទាល់ខ្លួន​មាន​ចំនួន​៣៩​បន្ទប់​ លើ​ផ្ទៃដី​១០,០០១៨​ម៉ែត្រការ៉េ​ ដែល​កសាង​រយៈពេល​ជិត​១​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១០​ ដល់​២០១១​ ត្រូវ​បាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ជំទាវ​។​

​លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន​២,២៧៤​នាក់​ ស្រី​១,១២៨​នាក់​ និង​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បញ្ញា​ប័ត្រ​រង​ និង​ថ្នាក់បរិញ្ញាប័ត្រ​ និង​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មាន​ចំនួន​៥,០៨៩​នាក់​ ស្រី​១,៨៨០​នាក់​ ហើយ​ត្រូវ​បាន​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​២០១៧-២០១៨​ និង​ប្រគល​បណ្ណ​ស​សើរ​ដល់​និស្សិត​ឆ្នើម​ប្រចាំឆ្នាំ​សិក្សា​ឆ្នាំ​២០១៦-២០១៧​។​
​ ​
​លោក​ លី​ សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ដើម្បី​លើកកម្ពស់​គុណភាព​ ប្រសិទ្ធភាព​ និង​សីលធម៌​ នៃ​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​និង​ថ្នាក់​ក្រោម​បរិញ្ញាបត្រ​ គឺ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដោយ​ឈ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង​ ខិតខំ​អប់រំ​និស្សិត​អោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ជា​ការ​ឆ្លើយ​តម​ទៅ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​និង​តម្រូវការ​ទីផ្សា​ការងារ​នា​ពេល​បច្ចុប្បន្ន​។​

លោក​បាន​មាន​មតិ​ផ្តាំផ្ញើ​ដល់​និស្សិត​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការ​សិក្សា​ក្លាយជា​និស្សិត​ល្អ​ទទួល​បានការ​សិក្សា​ខ្ពស់​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ ៕​ 


ចំនួនអ្នកទស្សនា

    21149367

  • ថ្ងៃនេះ1631
  • ម្សិលមិញ6961
  • សប្តាហ៍នេះ42301
  • ខែនេះ104731
  • ឆ្នាំនេះ706911
  • សរុប21149367