ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាប៉ុស្តិ៍ ឃាត់ខ្លួនជាក់ស្តែង នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ហ៊ីម សាលីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខ១៤៧ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(រក្សាទុក), ទី២-ឈ្មោះ ម៉ឺន នីរ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិឥស្លាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខជាតិ៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរគ្មាន (ប្រើប្រាស់)។
សម្ភារៈដកហូតមានៈ ក្រាមពណ៌សថ្លាមួយកញ្ចប់, ឧបករណ៍ប្រើប្រាស់មួយចំនួន។ ចប្ចុប្បន្នកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕