កំពង់ចាម ៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទ ខណៈពេលដែលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យ
ជាតិអាល់កុល អាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ ឃាង ឡៃ ហៅ ស្មី ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ, ទី២-ឈ្មោះ ស៊ាង រ៉ាវិន ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម លទ្ធផលនៃការធ្វើតេស្តទឹកម៉ូតអ្នកទាំងពីរ បញ្ជាក់ថាវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម) ។
សមត្ថកិច្ចយើបានធ្វើការស្រាវជ្រាវ លុះមកដល់វេលាម៉ោង២១និង៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស និងកំពង់សៀម បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆន សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន៤៧កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕