ស្វាយរៀង ៖ ចំការអំពៅ ប្រមាណជា២០០ហិចតា ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងនៅ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថាចំការអំពៅដែលរងការខូចខាតដោយអគ្គីភ័យខាងលើមាន ៣ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន សុផាត សំណាង , ក្រុមហ៊ុនរឿន សាវ៉េត និង ក្រុមហ៊ុន កុយ ធី។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីសោម ទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍ពន្លត់តែមិនអាចគ្រប់គ្រងបាន។ ចំពោះបញ្ហាខាងលើ សមត្ថកិច្ចកំពុងធ្វើការស៊ើអង្កេតស្វែងរកមូលហេតុ ៕