ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ មនុស្ស ៣នាក់ បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៤៥នាទី នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1C-5144 បើកបរដោយឈ្មោះ ឡុច ល័ក្ខ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្នាធ្នង់ ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់(សន្លប់) បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុកប៉ះនិងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-4722 បើកបរដោយឈ្មោះ ពៅ ធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងរទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងបណ្ដាលអោយរងរបួសធ្ងន់ត្រង់ចង្កេះ។
បច្ចប្បន្នអ្នករបួសធ្ងន់ទាំង៣នាក់ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯវត្ថុតាងត្រូវសមត្ថកិច្ចយកមករក្សាទុខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ៕