បើក​រ៉ឺម៉ក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​របួសធ្ងន់​ម្នាក់

28-November-2017 | ដោយ ពលមនសិការ

​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រ៉ឺម៉ក បណ្តាលឲ្យ​មនុស្ស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ថ្ងៃទិ​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩​និង​៣០​នាទី នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣ លើ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ពន្លៃ ឃុំ​បាបោ​ង​។​


​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5448 បើកបរ​ដោយ​ឈ្មោះ កែវ ផា​រី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត រស់នៅ​ភូមិ​ជប់​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខត្ត​ត្បួងឃ្មុំ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក ពណ៌​សំបក​ឪឡឹក គ្មា​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឆន តេ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ នៅ​ភូមិ​បាទី ឃុំ​ស្រុក​ពាម​រក៍ ខេត្ត​ព្រវែង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

​សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ ធី អៀក អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​បាទី ឃុំ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង របួសធ្ងន់​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រ៉ឺម៉ក រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បា​បោង រថយន្ត​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ខ្សាយ​(​ក​)​។​

​មូលហេតុៈ ម៉ូតូ​រ៉ឺម៉ក​ឈប់​ខាងឆ្វេង​ដៃ​របស់​ខ្លួន ស្ថិតនៅ​លើ​គន្លង​ផ្លូវ​ខាងស្តាំ​របស់​រថយន្ត​ដែល​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ជនរងគ្រោះ​ខាងលើ​ចុះ​ពីលើ​ម៉ូតូ​រ៉ឺម៉ក​ឈរ​នៅ​ខាងកើត​ជាប់​ម៉ូតូ​រ៉ឺម៉ក​បណ្តាលអោយ​រថយន្ត​បើក​មក​កៀរ​ម៉ូតូ​រ៉ឺម៉ក​និង​ជនរងគ្រោះ​តែម្តង ៕

ចំនួនអ្នកទស្សនា

    20631537

  • ថ្ងៃនេះ7411
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73931
  • ខែនេះ189081
  • ឆ្នាំនេះ189081
  • សរុប20631537