បុរស​០២​ម្នាក់​បាន​រង​របួសធ្ងន់​ ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​

29-November-2017 | ដោយ ពលមនសិការ

តាកែវ​ ៖​ លោក​វរសេនីយ៍ទោ​ ភី​ ឆុ​ន​ អធិការ​នគរបាល​ស្រុក​អង្គរ​បូ​រី​បាន​ឲ្យ​ដឹង​ថាៈ​ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ផ្លូវ​លេខ​១TK១​ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​។​


​លោក​អធិការ​បញ្ជា​ក់ថាៈ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៨​ និង​៣៥​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១-១២​ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ខាងត្បូង​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​។​ ដែល​បង្ក​ឲ្យ​មាន​ គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​កើតឡើង​ រវាង​ម៉ូតូ​ និង​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពីរ​ជើង​ទៅ​ត្បូង​។​ ដោយ​ម៉ូតូ​ម៉ា​គុប​មូល​ C50​ ពណ៌​សំបក​ឪឡឹក​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ហ៊ុ​ល​ យ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​បា​សឹង​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​។​ ដែល​បណ្តាល​ឲ្យ​រង​របួសស្រាល​(​មិន​ពាក់មួក​សុវត្ថិភាព​)​ បើកបរ​ពីរ​ជើង​ទៅ​ត្បូង​។​ ចំណែកឯ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ C90​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BX-9985​ បើកបរ​ដោយ​ឈ្មោះ​ ហ៊ុយ​ ចាន់​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ ផ្សារ​ជ្រែ​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​។​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ (​មិន​ពាក់មួក​សុវត្ថិភាព​)​ បើកបរ​ពីរ​ជើង​ទៅ​ត្បូង​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញ្ញាត្តិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ មូលហេតុ​ដោយសារ​បើកបរ​លឿន​ហួស​ល្បឿន​កំណត់​។​

​បច្ចុប្បន្ន​ជំនាញ​យក​វត្ថុ​តាង​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូ​រី​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ 

ចំនួនអ្នកទស្សនា

    20629337

  • ថ្ងៃនេះ5211
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71731
  • ខែនេះ186881
  • ឆ្នាំនេះ186881
  • សរុប20629337