រថយន្ត​ប៉ះ​ម៉ូតូ​បណ្តាល​ឲ្យ​កូន​ក្មេង​អាយុ​១​ឆ្នាំ​ស្លាប់​នៅ​កន្លែង​ ឪពុក​ម្តាយ​រង​របួសស្រាល​

29-November-2017 | ដោយ ពលមនសិការ

កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ម្នាក់​និង​របួសស្រាល​ ២​នាក់​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៩​និង​៥០​នាទី​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២​ នៅ​ចំណុច​ភូមិ​កាប់​ទូក​ សង្កាត់​កណ្តោលដុំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​។​ 

​លោក​ឧត្តមសេនីយ៍ត្រី​ តាប់​ លន​ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1DO-4623​ បើកបរ​ដោយ​ឈ្មោះ​ ស៊ី​ម​ សំណាង​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ ឌុ​ប​ប្រពន្ធ​ឈ្មោះ​ រង​ ស្រី​ល័​ក្ខ​ អាយុ​២៥​ឆ្នាំ​ និង​កូន​ឈ្មោះ​ សំណាង​ វាសនា​ ភេទ​ប្រុស​ អាយុ​០១​ឆ្នាំ​ អ្នក​ទាំង​បី​រស់នៅ​ភូមិ​សែន​ជ័យ​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ ពេល​មក​ដល់​ចំណុច​ដូច​ខាងលើ​បាន​ឆាក​ផ្លូវ​បន្ទាន់​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​sterling​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3D-0347​ សណ្ដោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ ភ្នំពេញ​4A-1025​ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ​ បាន​ប៉ះ​បណ្ដាល​អោយ​ដួល​ហើយ​ក្មេង​តូច​បាន​ខ្ទាត​មក​លើ​ផ្លូវ​បណ្ដាល​អោយ​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

​សម្ភារ​ខូចខាត​រួម​មាន​៖​ ស្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​១​ឆ្នាំ​ នៅ​កន្លែង​កើតហេតុ​,​ របួសស្រាល​មនុស្ស​០២​នាក់​ ស្រី​០១​នាក់​
,​ ខូច​ម៉ូតូ​មួយ​គ្រឿង​ស្រាល​។​

​រថយន្ត​មិន​មានការ​ខូចខាត​ទេ​ក្រោយ​កើតហេតុ​បាន​បើក​គេច​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​។​

​ចំពោះ​វត្ថុ​តាង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ ចំណែក​រថយន្ដ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ៕

ចំនួនអ្នកទស្សនា

    20629427

  • ថ្ងៃនេះ5301
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71821
  • ខែនេះ186971
  • ឆ្នាំនេះ186971
  • សរុប20629427