បន្ទាយមានជ័យ ៖ មេបញ្ជាយោធាការពារព្រំដែន៥០៣បានតឿន រម្លឹកដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ដែលលើកឡើងក្នុងកិច្ចប្រជុំពង្រឹងការងារកាលពីថ្មីៗនេះ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធារវរៈការពារព្រំដែនលេខ៥០៣ បានមានប្រសាសន៍ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង អគ្គបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥ អោយកម្លាំងយោធារដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដី និងការបទល្មើសតាមបន្ទាត់ព្រំដែនមិនអោយកើតមានដូចជាពលករចំណាក់ស្រុកខុសច្បាប់ ទំនិញគេចពន្ធ ជួញដូរអាវុធល្មើសច្បាប់ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀនល្មើសច្បាប់ វត្ថុបូរាណត្រូវទប់ស្កាត់អោយបាននេះជាតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ។
លោកបានបញ្ជាក់ថា៖កម្លាំងយោធាការពារព្រំដែនលេខ៥០៣ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយពីការងារការពារបូរណៈភាពទឹកដី អោយបានគង់វង់និងសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។ កម្លាំងយោធាបានដាំបន្លែផ្លែឈើមានស្ពៃ ជី ត្រប់ ត្រសក់ ត្រឡាច និងចិញ្ចឹមសត្វមានមាន់ ទា ជ្រូក គោ ត្រី ។ល។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបញ្ជាក់ថា៖ការដាំដំណាំនិងចិញ្ចឹមត្រីសាច់នេះសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងអង្គយោធារដែលកំពុងការពារបូរណៈភាពទឹកដីនិងប្រជាពលរដ្ឋ ប្រទេសជាតិអោយមានសុខសន្តិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕