ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តនិងអធិការដ្ឋាននគរបាលស្រុក ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានចុះទៅបង្ក្រាបករណីជួញដូរ និង ចែកចាយថ្នាំញៀនចំនួន០១ ករណី នៅចំណុច១០៥ ស្ថិតក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនសង្ស័យឈ្មោះ បូ សុខណា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងបិទ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
ក្រោយជំនាញបានសាកសួររួចមក លុះដល់វេលាម៉ោង២និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងឈានទៅបង្ក្រាបបាន០១ករណីទៀត នៅចំណុចផ្លូវយុទ្ធសាសស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យបាន០១ទៀត ឈ្មោះ វ៉ាំង ថន ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានដកហូតសម្ភារ:វត្ថុតាងៈ រួមមាន ថ្នាំញៀនប្រភេទគ្រាប់(wy)ចំនួន៩៥គ្រាប់ (ពណ៌បៃតង១គ្រាប់), ម្សៅក្រាមពណ៌សចំនួន០៥ កញ្ចប់តូច, ទូរស័ព្ទដៃ០១គ្រឿង, កាបូបយួដៃ០១និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
សរុបចំនួនៈ ០១ករណី មនុស្ស០២នាក់ស្រី ដកហូតសម្ភារៈវត្ថុតាងៈ ថ្នាំញៀនប្រភេទគ្រាប់ ចំនួន ៩៥ គ្រាប់, ម្សៅក្រាមពណ៌ ស ចំនួន១១ កញ្ចប់តូច, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ប្រាក់រៀលចំនួន១០៦,៣០០ រៀល, អត្តសញ្ញាណប័ណ្ណចំនួន ០២សន្លឹក, កាបូបយួរដៃចំនួន០២ និងថង់សំរាប់វេចខ្ចប់មួយចំនួនទៀត។
ករណីនេះ កម្លាំងជំនាញកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕