កំពង់ចាម ៖ ករណីរជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបង្ក្រាបកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៧៦៤ ឃ.ខ និង ៧៦៥ ឃ.ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទ០២នាក់ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថាៈកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បង្ក្រាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
ជនសង្ស័យទី១- ឈ្មោះ ងិន ឈិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីកន្លែងកំណើត និងអាស័យដ្ឋាននៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២- ឈ្មោះ ហ៊ុន ចក់ ហៅ ចយ ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីកន្លែងកំណើត និងអាស័យដ្ឋាននៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕