ជនជាតិ​កូរ៉េ​២​នាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​កាស៊ីណូ​ដូ​ណា​កូ​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​និង​វត្ថុ​តាង​ថ្នាំ​ញៀន​

30-November-2017 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​ ៖​ ជនជាតិ​កូរ៉េ​២​នាក់​ប្រើប្រាស់​ថ្នាំ​ញៀន​ ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​កាស៊ីណូ​ដូ​ណា​កូ​ស្ថិត​ក្នុង​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។​

​ ​
​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​២​នាក់​ ទី​១-​ឈ្មោះ​ Cho​ Hwahyung​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​M56115638​ ទី​២-​ឈ្មោះ​ Ku​ Cheol​ seon​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​M13918814​ ជនសង្ស័យ​ទាំង​២​នាក់​ជា​ជនជាតិ​កូរ៉េ​។​
​ ​
​លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនជាតិ​២​នាក់​ ប្រើប្រាស់​គ្រឿងញៀន​ក្នុង​កាស៊ីណូ​គឺ​ដឹកនាំ​ដោយ​លោក​ តេ​ង​ សម័យ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​មាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​សហការ​ក្រុង​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​កូរ៉េ​ព្រមទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​យ៉ា​ម៉ា​ចំនួន​៤​គ្រាប់​ និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​ ១​កូន​ថង់​តូច​និង​ឧ​បករ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​បន្ទប់​កាស៊ីណូ​ដូ​ណា​កូ​អ​តី​តះ​កាស៊ីណូ​ស្ថា​វី​ហ្កា​ស​(​រឺ​ផ្កាយ​ប្រាំ​)​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។​
​ ​
​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា​៖​ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​កូរ៉េ​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ៕​


ចំនួនអ្នកទស្សនា

    20630807

  • ថ្ងៃនេះ6681
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73201
  • ខែនេះ188351
  • ឆ្នាំនេះ188351
  • សរុប20630807