ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារស្រាវជ្រាវ បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន១១នាក់ កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី ចំណុចភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វាបានឲ្យដឹងថាជនសង្ស័យទាំង១១នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានៈ ទី១-ឈ្មោះ ម៉ាត់ កាហ្វី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម, ទី២- ឈ្មោះ អេស រ៉ូហ្សាន ភេទប្រុស អាយុ២០ឆ្នាំ, ទី៣- ឈ្មោះ គង់ ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ, ទី៤- ឈ្មោះ ថាន់ ថាត ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥- ឈ្មោះ រស់ ចាន់សុខគង់ ភេទប្រុស អាយុ ២៤ឆ្នាំ, ទី៦- ឈ្មោះ ជា សុខចាន់ ភេទស្រី អាយុ២៨ឆ្នាំ, ទី៧- ឈ្មោះ នី ហូសាន់ ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៨- ឈ្មោះ ទ្រេស ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៩- ឈ្មោះ សុំ ចាបដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ, ទី១០- ឈ្មោះ សា រ៉ូនី ភេទប្រុស អាយុ២៣ឆ្នាំ, ទី១១- ឈ្មោះ ណូ រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ។
វត្ថុតាងដកហូតបានរួមមានៈ ក្រាមពណ៌សថ្លាចំនួន ២៥កញ្ចប់ តូច និង៣កញ្ចប់ធំល្មម សង្ស័យជាថ្នាំញៀន, ដបមានភ្ជាប់ទុយោសម្រាប់ ជក់ ចំនួន៣ ដែកកេះចំនួន៤។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕