ក្រុមចោរ ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍ មួយ​សំបុក ដ៏​សកម្ម មកពី​រាជធានី​ភ្នំពេញ​ស​ង្ងំ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍​និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​បង្ក្រាប​

01-December-2017 | ដោយ ពលមនសិការ

​សៀមរាប ៖ កាលពី​វេលា​ម៉ោង​ប្រហែល​១៦​និង​៣០​នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ទំនប់​អញ្ចាញ ភូមិ​អញ្ចាញ សង្កាត់ នគរធំ ក្រុង​/​ខេត្តសៀមរាប មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ឆក់​កាបូប​តាម​ដងផ្លូវ​សាធារណៈ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​២​នាក់​រួមមាន​ទី​១- ឈ្មោះ ជា លាង​គី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​, ជនសង្ស័យ​ទី​២- ឈ្មោះ សោ ដា​ណេ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​កទារ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកជិះ​ពីក្រោយ លើ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM ពណ៌ ខ្មៅ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​។​

ជនរងគ្រោះ​ឈ្មោះ CHAN JONATHAN YIU LOON ភេទ ប្រុស កើត​ឆ្នាំ​១៩៨៨ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥២៦៤៣២៤៦០ និង​ឈ្មោះ KAN SUK KWAN ភេទ​ស្រី កើត​ឆ្នាំ ១៩៨៨ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន ៨០១០២៤៥០៦​។ ជនបរទេស​ទាំងពីរ​នាក់​នេះ​ជា​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​បន្ទប់​លេខ ០៦២ សណ្ឋាគារ​ជា​ថា​តា​។​

​សម្ភារៈ​បាត់បង់​រួមមានៈ មួក​តើ​ប​ពណ៌​ទឹកប៊ិច​ចំនួន​០១, ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​, ទូ​ស័ព្ទ​ម៉ាក​SumSungGalaxySG ចំនួន​០១​គ្រឿង​, Visa Card ចំនួន​០១​សន្លឹក​, កែវ​សម្រាប់ ថែរក្សា​ភ្នែក​ចំនួន​០៤, ខ្សែរ​ដៃ​លោហធាតុ ពណ៌​ទឹកប្រាក់ ចំនួន​០១
, ថ្នាំ​បាញ់​ខ្លួន​បុរស +​ឡេ​លាប​ខ្លួន ការពារ​កំដៅថ្ងៃ​, រូបី​យ​បណ្ណ​ចំនួន​២៨​ដុល្លារ ប្រាក់រៀល ២៨០០៛​។​

​ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​បានធ្វើការ​គេចខ្លួន តាមផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅ​បរិវេណ​តំបន់​ប្រាសាទ ខណៈដែល​កម្លាំង​ផ្នែក​អន្តរ​គម​ន៍​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរ​ធំ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កំពុងធ្វើការ ល្បាត​ក្នុង​មូលដ្ឋាន ហើយ​បានឃើញ​សកម្មភាពរ​បស់ជនស​ង្ស័​យ ក៏បាន​ធ្វើការ​តាម​ប្រដេញ​ជនសង្ស័យ ទៅដល់​ចំណុច​ខាងមុខ​សាលាសង្កាត់​នគរធំ ជនសង្ស័យ​បាន​ទំលាក់​កាបូប​របស់​ជនរងគ្រោះ​ចោល ហើយ​បន្ត​គេចខ្លួន ទៅដល់​ចំណុច​ខាងកើត ប្រាសាទតាព្រហ្ម ជនសង្ស័យ​បាន ផ្តួល​ម៉ូតូ​ចោល រត់​ចូល​ព្រៃ​។ ដោយមាន​ការចូលរួម​សហ​ការណ៍​ល្អ ពី​នគរបាល​ការពារ​បេតិកភណ្ឌ ក៏ដូចជា​បងប្អូន ប្រជា​ការពារ​ភូមិ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ព្យាយាម រត់គេចខ្លួន​ត្រូវបាន​កម្លាំងចម្រុះ ធ្វើការ​ឃាត់ខ្លួន​បាន នៅក្នុង​ព្រៃ​បរិវេណ​ខាងលិច ប្រាសាទតាព្រហ្ម និង​បាន​បញ្ជូនមក​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ សាកសួរ​។​
​វត្ថុតាង​ដកហូត​បានៈ ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ​1KG-7188 កាបូប​របស់​ជនរងគ្រោះ​ចំនួន​០១ ពណ៌​ប្រផេះ​។​

​ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​វរសេនីយ៍ឯក​ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ណែនាំ​អោយ​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​អោយដល់​ឬ​សគល់ ។​

​កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល ក្រុង​សៀមរាប​និង​លោក​អធិការរង​ទទួលបន្ទុក ព្រហ្មទណ្ឌ បានធ្វើ​ការសាកសួរ​ជនសង្ស័យ និង​បន្ត​នីតិវិធី រួម​និង​មានការ​សហការ​ណ៍​ជាមួយ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល រហូត​ឈានដល់​ធ្វើការ​ឃាត់ ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត នាំមក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សាកសួរ​។​

ជនសង្ស័យ​០៤​នាក់​បន្ថែម​ដែល​ត្រូវ​នាំខ្លួន​មក​ធ្វើការ​សាកសួរ​ទី​១- ឈ្មោះ ព្រឿ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ព្រែ​កតា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាចកណ្តាល ខេត្តកណ្តាល​(​ជា​ចារី​និង​មេក្លោង​), ទី​២-​ឈ្មោះ ម៉ៅ ចាន់ថា​វី ភេទ​ស្រី អាយុ​២១​ឆ្នាំ ភូមិ​អំពិល សង្កាត់​ទន្លេរ​បាសាក់ ខ​ណ្ឌ័​ចំការមន រាជធានី​ភ្នំពេញ (​ជា​ចារី​និង​មេក្លោង​) ទី​៣- ឈ្មោះ ទេព ស្រី​និ​ច ភេទ​ស្រី អាយុ​២០​ឆ្នាំ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​អ្នកសមគំនិត​) និង​ទី​៤- ឈ្មោះ ម៉ៅ សុ​បញ្ញា ភេទ​ស្រី អាយុ​២០​ឆ្នាំ ភូមិ​ដើម​គរ ខណ្ឌ​ជ្រោយចង្វា រាជធានី ភ្នំពេញ​(​អ្នកសមគំនិត​)​។​

វត្ថុតាង​ដកហូត​បន្ថែមៈ Laptop ម៉ាក Apple ចំនួន​០១​គ្រឿង​ចិញ្ចៀន​លោហៈ ធាតុ​ពណ៌​ស ចំនួន​០៦​វង់​, វិទ្យុទាក់ទង​ប្រភេទ​អាយ​ឌី ម៉ាក​Motorola ចំនួន​០១​គ្រឿង​, វ៉ែនតា​ចំនួន​០៣,​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ​1FA-4711 កាបូបស្ពាយ​ចំហៀង​ពណ៍​ក្រហម​ចំនួន​០១, សៀវភៅ​លិខិតឆ្លងដែន ចំនួន​០១​ក្បាល​, ប្រាក់​កាក់​អង់គ្លេស​ចំនួន​១២០​ផោន​, លុយ​អឺរ៉ូ ចំនួន​០៥​អឺរ៉ូ​, លុយ​ម៉ា​លេ​ស៊ី​ចំនួន​០៥RM, លុយ​មី​យ៉ាន់​ម៉ា ចំនួន​២១៣៥០kyat​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កន្លងមក​ក្រុម​ខ្លួន បានធ្វើ​សកម្មភាព ឆក់​កាបូប​និង​ទូរស័ព្ទ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប បាន​ចំនួន​០៥​លើក និង​ចំនួន​០៣​លើក​នៅ​រាជធានី​ភ្នំពេញ ។​

​យោងតាម​ចម្លើយសារភាព ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ចំនែក​ករណី​ដែល​ពួកគេ​ប្រព្រឹត្ត​ផ្សេង ទៀត​និង​បញ្ចូនទៅ​កាន់​តុលាការ​បន្ថែមទៀត​នាពេល​ក្រោយ​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20630377

  • ថ្ងៃនេះ6251
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72771
  • ខែនេះ187921
  • ឆ្នាំនេះ187921
  • សរុប20630377