ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករកម្មការិនីប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករកម្មការិនីជាង៥០០០នាក់ ដែលធ្វើការងារនៅក្នុងរោងចក្រ EVC ម៉េងដាហ្វូតវៀរ បានធ្វើកកូដកម្ម នៅខាងមុខរោងចក្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានភ្លាម លោកបានទៅដល់រោងចក្រនិងបានសួរនាំអំពីមូលហេតុនៃការធ្វើកូដកម្មខាងលើ។
លោកបានបន្ថែមថាកម្មករកម្មការិនីធ្វើកូដកម្មដើម្បីទាមទារប្រាក់បំណាច់ឆ្នាំរបស់ពួកគាត់។ បន្ទាប់ពីមានការសម្របពីសមត្ថកិច្ច កម្មករ កម្មការិនីបានបើកផ្លូវឲ្យដំណើរវិញដោយរង់ចាំមានដំណោះស្រាយពីរោងចក្រនិងសមត្ថកិច្ចពាក់ព័ន្ធ ៕