កំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៧ នៅស្នងការនគរបាលខេត្ត បានបង្ហាញមុខ ជនសង្ស័យ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ រួមទាំងសម្ភារៈ វត្ថុតាងមួយចំនួន ដែលកម្លាំងជំនាញបង្ក្រាប បានក្នុងរយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ ជុន ថារិទ្ធ ស្នងការរងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជាលទ្ធផលកម្លាំងនៃស្នងការខេត្តបានឃាត់ខ្លួនជនសង្ស័យ ១៤នាក់រួមមាន កម្លាំងក្រុងកំពង់ឆ្នាំងឃាត់បាន ម្នាក់, កម្លាំងស្រុក កំពង់ត្រឡាចឃាត់បាន ០២នាក់, កម្លាំងស្រុកសាមគ្គីមានជ័យឃាត់បាន ០២នាក់, កម្លាំងស្រុករលាប្អៀរឃាត់បាន ០៤នាក់, កម្លាំងស្រុកបរិបូរណ៍ឃាត់បាន ០៤នាក់, និងទីកម្លាំងស្រុកទឹកផុសឃាត់បានម្នាក់សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ថ្នាំញៀនប្រភេទ ICE ២៤ កញ្ចប់, ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, ដាវ ០១ដើម, ពូថៅ ០១, ដែកឆាប ០៣, សម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារដើម្បី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕