នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​លួច​យ៉ាង​សកម្ម​២​នាក់​នៅ​ស្រុក​លើក​ដែក​

06-December-2017 | ដោយ ពលមនសិការ

​កណ្ដាល​ ៖​ នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ចាប់ខ្លួន​ក្រុម​ចោរលួច​យ៉ាង​សកម្ម​២​នាក់​ក្នុង​ចំណោម​បក្ខពួក​ ៣​នាក់​ ខណៈ​ដែល​ក្រុម​ចោរ​ខាងលើ​នេះ​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ដៃ​របស់​ពលរដ្ឋ​នៅ​ក្នុងផ្ទះ​រួច​គេចខ្លួន​បាត់​ស្រមោល​ ។​ ករណី​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ ស្ថិត​ក្នុងភូមិ​ក្អម​សំណរ​ក្រោម​ ឃុំ​ក្អម​សំណរ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​បាន​មាន​២​នាក់​ ទី​១-​ឈ្មោះ​ សុខ​ ឆាង​ឈុ​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទី​២-​ឈ្មោះ​កុ​ច​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​មានឈ្មោះ​ បូ​រី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​ក្អម​សំណរ​ក្រោម​ ឃុំ​ក្អម​សំណរ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ភោគ​ រតនា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ ។​ ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​យក​តូ​រ​ស័ព្ទ​របស់​ខ្លួន​ចំនួន​២​គ្រឿង​ទុក​នៅ​លើ​តុ​ រួច​ក៏​មើល​ទូរទស្សន៍​ជាម​យ​យ​ប្រពន្ធ​បាន​ រហូត​ដល់​ម៉ោង​ប្រមាណ​១២​រំលង​អ​ធ្រា​ត​ ជន​រង​គ្រោះ​និង​ប្រពន្ធ​បាន​នាំ​គ្នា​ចូល​ដេក​បាត់​ទៅ​ ។​ លុះ​រហូត​មក​ដល់​ព្រឹក​ ថ្ងៃ​ទី​៤​ខែ​ឆ្នាំ​ដដែល​ ជន​រង​គ្រោះ​ក្រោម​ពី​ដេក​ស្រាប់តែ​ឃើញ​ទ្វារ​ក្រោយ​បើកចំហរ​ ហើយ​ខោអាវ​សម្លៀក​បំពាក់​មាន​ភាព​រញ៉េរញ៉ៃ​ផង​ដែរ​ តែ​ជន​រង​គ្រោះ​ពុំ​បាន​ចាប់អារម្មណ៍​នោះ​ រហូត​បាន​មួយសន្ទុះ​ជន​រង​គ្រោះ​បម្រុង​យក​ទូរស័ព្ទ​របស់​ខ្លួន​មក​តេ​ ស្រាប់​មិនឃើញ​ទូរស័ព្ទ​ដែល​ខ្លួន​ទុក​នៅ​លើ​តុ​នោះ​ទេ​ ក៏​សង្ស័យ​ថា​ មាន​គេ​លួច​យក​ទៅ​បាត់​ រួច​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណរ​ដើម្បី​ជួយ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់​។​


​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​រួច​ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ យក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ​ រី​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​បើកទ្វារ​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​ កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រោយ​ពី​លួច​បាន​ហើយ​ពួក​គេ​បាន​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​ ពិតប្រាកដ​មែន​ ៕​



ចំនួនអ្នកទស្សនា

    20631967

  • ថ្ងៃនេះ7841
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74361
  • ខែនេះ189511
  • ឆ្នាំនេះ189511
  • សរុប20631967