សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ឃាត់​មនុស្ស​២២​នាក់​ ​និង​ថ្នាំ​ញៀន​៦១​កញ្ចប់​

06-December-2017 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ស្រី​-​ប្រុស​ចំនួន​២២​នាក់​ ដែល​ជា​អ្នក​ចែកចាយ​ ជួញដូរ​ និង​ ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ កាលពី​ថ្ងៃ​ទី​០៤​និង​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ក្នុងស្រុក​ចំនួន​៣​ ក្នុង​ខេត្ត​កំពង់​ឆ្នាំ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជន​ ថា​រិ​ទ្ធ ​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​ កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ ២២​នាក់​ និង​ដកហូត​ថ្នាំ​ញៀន​ ៦១​កញ្ចប់​,​ ដាវ​ច្រើន​ដើម​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20632207

  • ថ្ងៃនេះ8081
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74601
  • ខែនេះ189751
  • ឆ្នាំនេះ189751
  • សរុប20632207