កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​រក​ឃើញ​ភ្លុក​ដំរី​ ២៧៩​ដុំ​ នៅ​កំពង់​ផែ​ព្រះ​សីហ​នុ​

06-December-2017 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​ ៖​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ​ រួម​មាន​មន្ត្រី​កំពង់​ផែ​ មន្ត្រី​នគរបាល​ មន្ត្រី​កាំកុងត្រូល​ ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្ថានទូត​អា​មេ​រិ​ក​ មន្ត្រី​សាខា​គយ​ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​ ដឹកនាំ​ផ្លូវច្បាប់​ដោយ​លោក​ លឹ​ម​ ប៊ុ​ន​ហេង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​កាត់​ស៊ី​ល​ទូ​កុងតឺន័រ​ចំនួន​៣​ទូ​ ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​កំពង់​ផែ​ព្រះ​សីហ​នុ​ដើម្បី​ត្រួតពិនិត្យ​រក​បទល្មើស​ ក្នុង​នោះ​បាន​រក​ឃើញ​ភ្លុក​ដំរី​ ចំនួន​២៧៩​ដុំ​ ស្មើនឹង​៩៤១,៤១​គីឡូក្រាម​ ដែល​ឈ្មួញ​បង្កប់​ជាមួយ​ឈើ​លាក់​ទុក​ក្នុង​កុងតឺន័រ​។​


​មន្ត្រី​ដែល​ចូលរួម​ត្រួតពិនិត្យ​ ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ថា​ ការ​រក​ឃើញ​ភ្លុក​ដំរី​បង្កប់​លាក់​ ទុកជា​មួយ​ឈើ​ក្នុង​កុងតឺន័រ​នេះ​ ក្រោយ​ខាង​សមត្ថកិច្ច​គយ​ និង​ រដ្ឋាករ​កម្ពុជា​ ធ្វើការ​កត់សម្គាល់​លើ​កុងតឺន័រ​ ចំនួន​៣​ទូ​ របស់​ក្រុមហ៊ុន​ Cam​ Transit​ Import​ Co.,​ Ltd​ មក​ពី​ប្រទេស​ Mozambique​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដែល​បាន​ប្រកាស​ថា​ជា​ប្រភេទ​ឈើ​ចំនួន​ ២៩pkgs​ ទម្ងន់​ស្មើនឹង​ ៥៥,២១៣​គីឡូក្រាម​ និង​ផ្អែក​លើ​លទ្ធផល​រូបភាព​ ផ្ដល់​ដោយ​ម៉ាស៊ីន​ស្គែ​ន​ ព្រមទាំង​ខាង​ម្ចាស់​ទំនិញ​ មិន​បាន​ចូលខ្លួន​ មក​បំពេញបែបបទ​យក​ទំនិញ​តាម​សេចក្ដី​ ជូនដំណឹង​របស់​សាខា​គយ​ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​ ទើប​នាំ​ដល់​ការ​បើក​កុងតឺន័រ​ត្រួតពិនិត្យ​រក​ឃើញ​ភ្លុក​ដំរី​ខុសច្បាប់​នេះ​។​

 

​បច្ចុប្បន្ន​ភ្លុក​ដំរី​ រួម​ទាំង​វត្ថុ​តាង​ដទៃ​ទៀត​ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​ទុកដាក់​នៅ​ទី​សុវត្ថិភាព​ រង់ចាំ​នីតិវិធី​បន្ដ​តាម​ផ្លូវច្បាប់​ ៕

 

ចំនួនអ្នកទស្សនា

    20630327

  • ថ្ងៃនេះ6201
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72721
  • ខែនេះ187871
  • ឆ្នាំនេះ187871
  • សរុប20630327