កម្លាំង​នគរបាល​បង្ក្រាប​ បទល្មើស​នេសាទ​ ស្រុក​កំពង់សៀម​

08-December-2017 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ អំពី​បទល្មើស​នេសាទ​ខុសច្បាប់​ កាលពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៨​និង​៣០​នាទី​ លោក​ឧត្តមសេនីយ៍​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ សហការ​ជាមួយ​កម្លាំង​ជលផល​ខេត្តកំពង់ចាម​ ដឹកនាំ​ដោយ​លោក​ ឯម​ គឹ​ម​សួរ​ អភិបាលរង​ស្រុក​កំពង់សៀម​ ចុះ​ប​ង្រា​ប​បទល្មើស​នេសាទ​នៅ​ចំណុច​ទួល​ចង្អើ​ និង​បឹង​វា​លក​ន្ទិ​ល​ នៅ​ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់សៀម​ ។​

​ជា​លទ្ធផល​យើង​រឹបអូស​បានៈ​ លូ​ស្បៃ​មុង​ ៤៣​មាត់​,​ របាំង​ស្បៃ​មុង​១,១៧៥​ម៉ែត្រ​,​ បង្គោល​ចំរឹង​ ៦៤៥​ដើម​,​ បាន​លែង​កូន​ត្រី​ចម្រុះ​ចំនួន​៥២​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​វិញ​ដោយ​វត្ថុ​តាង​រឹបអូស​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​និង​កន្លែង​ ៕

 

ចំនួនអ្នកទស្សនា

    20632957

  • ថ្ងៃនេះ8831
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75351
  • ខែនេះ190501
  • ឆ្នាំនេះ190501
  • សរុប20632957