បន្ទាយមានជ័យ ៖ អគ្គលេខាធិការក្រុមប្រឹក្សាកម្ពុជាថា៖នៅកម្ពុជាមានក្រុមហ៊ុនជប៉ុន ១១៥ក្រុមហ៊ុន ដោយឡែកក្រុងប៉ោយប៉ែត មាន៨កន្លែង ដែលកំពុងដំណើរដែលលើកឡើងក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនថេកណផាកប៉ោយប៉ែតភីវីធីនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត។
លោក តាកាយូគី តាតស៊ូតា នាយកគ្រប់គ្រងការិយាល័យតំណាងតូយូតាស៊ូសូប្រចាំក្រុងភ្នំពេញបានមានប្រសាសន៍ថា៖ពិធីបើកសម្ពោធជាផ្លូវការរោងចក្រផលិតគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុនថេកណផាកប៉ោយប៉ែតភីវីធីនៅតំបន់សេដ្ឋកិច្ចពិសេសសានកូក្រុងប៉ោយប៉ែត ដើម្បីអោយដំណើរ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រុងប៉ោយប៉ែតមានការកែប្រែនិងឈានឡើងផ្នែកសេដ្ឋកិច្ចដែលមានច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់នាំទំនិញចេញចូលនិងភ្ញៀវទេសចរណ៍ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤គឺ តំបន់សេដ្ឋកិច្ចពិសេសអូរនាង សានកូ លីអ៊ុតនី និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតមានរោងចក្រចំនួន ១៤ដែលកំពុងដំណើរក្នុងនោះមានក្រុងហ៊ុនជប៉ុនចំនួន ៨កន្លែងដែលមានកម្មករកម្មការនីប្រមាណ៦,៨៦៣នាក់ និងមានកាស៊ីណូចំនួន១០កន្លែង។
លោក ហ៊ីដេហ៊ីសា ហូរីណូឈី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ដោយបានការគាំទ្រនិងសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានសុខសន្តិភាពនិងការអភិវឌ្ឍន៍អ្នកវិនិយោគទុនប្រទេសជប៉ុនបានចូលវិនិយោគនៅកម្ពុជាដើម្បីជួយការងារប្រជាពលរដ្ឋមានការងារធ្វើ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាកម្ពុជាបានមានប្រសាសន៍ថា៖នៅប្រទេសកម្ពុជាក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគមានចំនួន ១១៥ក្រុមហ៊ុន ដែលវិនិយោភាគច្រើននៅតំបន់សេដ្ឋកិច្ចពិសេស។ ដោយឡែកនៅក្រុងប៉ោយប៉ែតមានចំនួន៨កន្លែងនិងភ្នំពេញមានប្រមាណ៣០កន្លែង និងក្រុងបាវិតខេត្តស្វាយរៀង និងក្រុង/ខេត្តព្រះសីហនុដែលកំពុងដំណើរការ។
លោកបានបញ្ជាក់ថា៖ក្នុងចំណោម១១៥ក្រុមហ៊ុនមានក្រុមហ៊ុនជប៉ុនប្រមាណជាង ១០ក្រុមហ៊ុនដែលកាត់ដេរខោអាវនិងគ្រឿងអេឡិចត្រូនិក គឺក្រុមហ៊ុនផលិតគ្រឿងបន្លាស់ រថយន្តនិងម៉ូតូជាក់ស្តែងនៅក្រុងប៉ោយប៉ែតត្រូវបានបើកសម្ពោធជាផ្លូវការរោងចក្រផលិតគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុនថេកណផាកប៉ោយប៉ែត ភីវីធីនៅតំបន់សេដ្ឋកិច្ចពិសេសសានកូក្រុងប៉ោយប៉ែត ៕