រវល់​មក​សៀមរាប​ទៅ​ដល់​ផ្ទះ​វិញ​ឆេះ​គ្មាន​សល់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​

11-December-2017 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ ជញ្ជាំង​ក្ដា​ ប្រក់​ក្បឿង​ ទំហំ​ ០៧​ម៉ែត្រ​គុណ​០៩​ម៉ែត្រ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​បាន​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​ដោ​យា​សារ​ទុ​ស្សេ​ខ្សែភ្លើង​ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ទុក​ចោល​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១៤​និង​០០​នាទី​ ថ្ងៃ​ទី​១០​ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ ភូមិ​គោក​ដូង​ចាស់​ ឃុំ​គោក​ដូង​ ស្រុក​ អង្គរជុំ​ ខេត្តសៀមរាប​។​


​លោក​វរសេនីយ៍ឯក​ ម៉ា​ន់​ សុ​ខាត់​ អធិការ​នគរបាល​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​អគ្គិភ័យ​ បាន​ឆេះ​ផ្ទះ​ម្ចាស់ផ្ទះ​ឈ្មោះ​ ណាប់​ ផ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ចាន់​ ណា​រិ​ន​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​រស់់នៅ​ភូមិ​គោក​ដូង​ចាស់​ ឃុំ​គោក​ដូង​ ស្រុក​ អង្គរជុំ​ ខេត្តសៀមរាប​។​ បណ្ដាល​ឲ្យ​ខូចខាត​ ផ្ទះ​០១​ខ្នង​ អំពី​ឈើ​ ជញ្ជាំង​ក្ដា​ ប្រក់​ក្បឿង​ ទំហំ​ ០៧​ម៉ែត្រ​គុណ​០៩​ម៉ែត្រ​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ ទាំងស្រុង​។​លោក​បន្ត​ថា​មួល​ហេតុ​នៃ​ការ​ឆាបឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ហើយ​ម្ចាស់ផ្ទះ​ចាក់សោរ​ទុក​ចោល​ដោយ​គាត់​ជាប់រវល់​ទៅ​សៀមរាប​។​លោក​បន្ថែម​ថា​ហេតុការណ៍​នេះ​គឺ​សមត្ថកិច្ច​មិន​អាច​ទៅ​ជួយ​ទាន់​នោះ​ទេ​ដោយសារ​ផ្លូវ​ចូល​តូច​ពេក​ទើប​បណ្តាល​ឲ្យ​ឆេះ​ទាំង​តែ​ម្តង​។​ប៉ុន្តែ​ក្នុង​ហឹ​តុ​ការណ៍​នោះ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឬ​ក៏​បាត់បង់​អាយុជីវិត​នោះ​ឡើយ​។​លោក​បញ្ជាក់​ថា​ករណី​នេះ​មិន​មាន​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ដ៏​ទៃ​នោះ​ទេ​ ៕​ 

ចំនួនអ្នកទស្សនា

    20631057

  • ថ្ងៃនេះ6931
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73451
  • ខែនេះ188601
  • ឆ្នាំនេះ188601
  • សរុប20631057