ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោងប្រមាណ ០៤និង១៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាតដោយ ខ្លួនឯង (ចងក) ចំនួនមួយលើកនៅចំណុចខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ សេត ដួង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មូលហេតុដែលបណ្តាលអោយជនរងគ្រោះធ្វើអត្តឃាតនេះមកពីបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត និងបែកថ្នាំ ៕