កំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារិ៍ ០៩រោជ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនគ្រប់គ្រងធនធានមនុស្ស និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក តំណាងលោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.ស.អ.ក ខេត្តកំពង់ចាម បាននាំយកថវិកាសង្គ្រោះមរណៈជូនក្រុមគ្រួសារអតីតយុទ្ធជន ឈ្មោះ ខាត់ ខិច អាយុ៦៧ឆ្នាំ នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន៤០០០,០០០រៀល (បួនលានរៀល) និងបានឧបត្ថម្ភបន្ថែមនូវ មី០១កេស និងទឹកក្រូច ចំនួន ០១កេស ជូនដល់គ្រួសារអតីតយុទ្ធជនផងដែរ ៕