រថយន្ត​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​ ម្នាក់​ និង​របួស​មនុស្ស​ ២​នាក់​ នៅ​ស្រុក​ព្រៃឈរ​

12-December-2017 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ នៅ​ថ្ងៃ​អង្គារ​ ៩​រោច​ ខែ​មិគសិរ​ ឆ្នាំរកា​ ព​.​ស​ ២៥៦១​ ត្រូវ​និង​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៩​ និង​១៥​នាទី​ នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​៧ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ផាត​ ស្ថិត​ក្នុងភូមិ​ព្រីង​ដើម​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យូ​តា​ហៃ​ស្ទ័​រ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-4684​ អ្នកបើកបរ​មិន​ស្គាល​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​បាត់​)​ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​កៀរ​ ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 1N-7434​ បើកបរ​ដោយ​ឈ្មោះ​ ជុំ​ ជាម​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូន​ដី​ ឃុំ​ជ្រៀ​ន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ​ឌុ​ប​មនុស្ស​០២​នាក់​រួម​មានៈ​ ទី​១-​ឈ្មោះ​ លី​ ប៊ុ​ន​រ៉ាត់​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ តាំ​ ស៊ី​ម៉ី​ ភេទ​ស្រី​ អាយុ​០៨​ឆ្នាំ​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ដែល​បើក​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​។​មូលហេតុ​ម៉ូតូ​បត់​ឆ្វេង​។​

 

​ករណី​នេះ​បណ្ដាល​អោយ​ស្លាប់​ក្មេង​ស្រី​០១​នាក់​ពេល​ប​ញ្ជូ​ដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ និង​របួស​មនុស្ស​០២​នាក់​ ស្រី​០១​នាក់​ប្រុស​០១​នាក់​ស្រាល​ ៕

ចំនួនអ្នកទស្សនា

    20630767

  • ថ្ងៃនេះ6641
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73161
  • ខែនេះ188311
  • ឆ្នាំនេះ188311
  • សរុប20630767