ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយន៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ និង អនុសេនីយន៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងសិប្បកម្មឈើ ផ្លូវ៣៦ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។
លោកអនុសេនីយន៍ឯក វង្ស ខេមរា ជានាយរងការិយាល័យបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើបាន ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ០២នាក់ គ្មានលិខិតឆ្លងដែន ហើយត្រូវបានកម្លាំងនាំមកសាកសួរនៅស្នាក់ការអន្តោរប្រវេសន៍រាជធានីភ្នំពេញ ហើយបានបញ្ជូនខ្លួនបន្តទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕