នគរបាល​លើក​ដែក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​

15-December-2017 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ចាប់ខ្លួន​ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​ ក្រោយ​ពី​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បញ្ចាំ​ ។​


​ករណី​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ ភូមិ​ក្បាលជ្រោយ​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្ដាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ នី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិត​ មាន​ទីលំនៅៗ​ភូមិ​ស្ដី​សំរោង​ ឃុំ​កក់​ព្រីង​ ស្រុក​ស្វ​យ​ជ្រុំ​ ខេត្តស្វាយរៀង​។​ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ យ៉​ន​ សីហា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ ។​ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FW-8686​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ឈ្មោះ​ វី​ វីត​ ដែល​ត្រូវជា​ក្មួយ​របស់​ឈ្មោះ​យ៉​ន​ សីហា​ (​ជន​រង​គ្រោះ​)​ បាន​ខ្ចី​ជិះ​ថា​ទៅ​ដើរ​លែង​នៅ​កំពង់​ភ្នំ​ លុះ​រហូត​មក​ដល់​ម៉ោង​ប្រហែល​ជាង​៤​ល្ងាច​ ឈ្មោះ​ វី​ វីត​ ត្រូវជា​ក្មួយ​ជន​សរង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ រួច​និយាយ​ ម៉ូតូ​របស់​ពូ​ត្រូវ​បាន​ឈ្មោះ​ ម៉​ម​ នី​ ហៅ​ញ៉ា​ញ់​ (​ជនសង្ស័យ​)​ ខ្ចី​ជិះ​យក​ទៅ​បាត់​ហើយ​ ។​


​ចំណែកឯ​ជន​រង​គ្រោះ​គិត​ថា​ ប្រហែលជា​ខ្ចី​ជិះ​សិន​ទេ​ ដោយ​ពុំ​ស្វែងរក​អ្វី​ឡើយ​។​ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ មិនឃើញ​ជនសង្ស័យ​យក​ម៉ូតូ​ប្រគល់​ឲ្យ​មក​ខ្លួន​វិញ​ ក៏​សម្រេច​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ​ ដើម្បី​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ផ្ទ​ន្ទា​ទោស​តា​ច្បាប់​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រហូត​ចាប់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្ដិ៍​រដ្ឋបាល​ដើម្បី​សួរនាំ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​ វីត​ ដែល​ជា​ក្មួយ​ជន​រង​គ្រោះ​ប្រាកដ​មែន​ ក្រោយ​ពី​ខ្ចី​បាន​ហើយ​ខ្លួន​ជិះ​យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​តម្លៃ​២៥០​ដុល្លា​សហរដ្ឋអាមេរិក​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

ចំនួនអ្នកទស្សនា

    20631137

  • ថ្ងៃនេះ7011
  • ម្សិលមិញ10851
  • សប្តាហ៍នេះ73531
  • ខែនេះ188681
  • ឆ្នាំនេះ188681
  • សរុប20631137